របៀបធ្វើ ដំឡូងចៀន

loading...
គ្រឿងផ្សំ
  • តំឡូងជ្វា ៧ខាំ
  • ទឹកខ្មេះ ៣០មីលីលីត្រ
  • ពងមាន់ ១
  • ម្សៅមី ១៧០ក្រាម
  • ម្សៅពោត ២០ក្រាម
  • ទឹក ៣០មីលីលីត្រ
  • ប្រេងឆា
របៀបធ្វើ
  1. ចិតដំឡូងអោយស្អាត ចិតជាចំនិតស្តើងៗ រួចយកទឹកខ្មេះលាយជាមួយទឹក ដាក់ដំឡូងត្រាំប្រហែលជា ២នាទី រួចស្រង់យកទៅលាងទឹកអោយស្អាត ទុកអោយស្ងួតទឹក។
  2. លាយម្សៅ និងពងមាន់អោយសព រួចដាក់ទឹកចូលកូអោយសពម្តងទៀត។
  3. ដាំប្រេងឆាអោយក្តៅខ្លាំង យកដំឡូងជ្រលក់ជាមួយម្សៅ យកទៅចៀនអោយឆ្អឹនជាការស្រេច៕

*** ញុំាជាមួយទឹកឃ្មុំ ឬស្ករកាន់តែឆ្ងាញ់

របៀបធ្វើ ដំឡូងចៀន :: Cam Location

loading...
loading...