របៀបធ្វើ បង្អែមបបរមាន (មានវិឌីអូ)

Loading...

#គ្រឿងផ្សំ
- មៀន ៣ខាំ (បកសម្បក យកគ្រាប់ចេញ)
- អង្ករដំណើប ១ខាំកន្លះ (ត្រាំទឹក លាងអោយស្អាត)
- ម្សៅឆា កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ខាំ
- ស្ករ ២ខាំ

#របៀបធ្វើ
- ដាក់ម្សៅឆា និងអំបិលចូលក្នុងឆ្នាំងកូអោយសព្វ រួចដាក់ខ្ទិះដូងចូលកូអោយសព្វ និងពុះ(បើកភ្លើងតិចៗ)  ទុកមួយអន្លើ។
- ដាក់ទឹកក្នុងឆ្នាំង ដាំអោយក្តៅ រួចដាក់អង្ករដំណើបចូលដាំអោយរីក សឹមដាក់ស្ករ ចូលកូអោយសព្វ រួចដាក់មៀនចូលកូអោយសព្វ ទុកប្រហែល១នាទីជាការស្រេច៕

+++ ពេលទទួលទានដាក់ទឹកខ្ទិះពីលើជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ បង្អែមបបរមាន (មានវិឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...