របៀបធ្វើ នំពងទាចេក (មានវីឌីអូ)

Loading...

#គ្រឿងផ្សំ

  • ម្សៅនំខេក ២ខាំកន្លះ
  • ម្សៅដុតនំ (Baking Power) ១ស្លាបព្រាកាហ្វេ
  • ម្សៅប៉េកឃីងសូដា​ (Baking Soda)  ១ស្លាបព្រាកាហ្វេ
  • ចេកទុំ ៣ខាំកន្លះ
  • ទឹកដោះគោ ១ខាំ
  • ស្ករត្នោត កន្លះខាំ
  • ស្ករស ១ខាំកន្លះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ពងមាន់ ១
  • ប័រ ១ខាំកន្លះ
  • ចាន និង ក្រដាស់ សម្រាប់ចំហុយ

#របៀបធ្វើ

- យកម្សៅទាំងអស់លាយចូលគ្នា រួចយកទៅគោះអោយម៉ត់ល្អ។

- យកចេកទៅច្របាច់ជាមួយស្ករត្នោតអោយម៉ត់ (ប្រើដៃ) សឹមយកទៅវៃ ជាមួយ ស្ករស (ប្រើម៉ាស៊ីន) អោយម៉ត់ល្អ សឹមដាក់អំបិល ពងមាន់ (ទាំងស និងក្រហម) ចូល រួចវៃអោយសព្វម្តងទៀត បន្ទាប់មកដាក់ទឹកដោះគោចូលវៃអោយសព្វ។

- យកម្សៅ និងប័រលាយជាមួយចេកដែលវៃរួច រួយវៃអោយរលាយសាច់មួយ។

- យកក្រដាស់ ទ្រាបចាន រួចយកម្សៅដែលលាយរួចដាក់ចូលក្នុងចាន (មិនអោយពេញ)  រួចយកទៅចំហុយ (ទឹកកំពុងពុះ) រយះពេល ១៥នាទី ឬរហូតដល់នំឆ្អឹនល្អជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ នំពងទាចេក (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...