របៀបធ្វើ តំណាប់ល្ហុង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ល្ហុងខ្ចី ៣ខាំ
  • អំបិល ១/៤ ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ខាំកន្លះ
  • ទឹក ១០០មីលីលីត្រ

របៀបធ្វើ

  • ចិតសម្បកល្ហុងអោយស្អាត រួចចិតជាបន្ទះស្តើងៗ វែងៗ។
  • លាយកំបោរជាមួយទឹកមួយចាន រួចដាក់អំបិល និងទឹកក្រូចឆ្មារកូអោយសព្វ ដាក់ល្ហុងត្រាំ៣ម៉ោង ស្រង់ចេញលាងទឹកអោយស្អាត។
  • ដាំទឹកអោយពុះ ដាក់ល្ហុងស្ងោ៣ ទៅ៥នាទី រួចស្រង់ចេញដាក់ត្រាំក្នុងទឹកកក ១០នាទី។
  • ស្រង់ល្ហុងចេញពីទឹកដាក់ក្នុងចាន រួចដាក់ស្ករ និងទឹកកូអោយសព្វ ផ្អាប់ទុក២ម៉ោង។
  • យកល្ហុងទៅកូលើភ្លើងអោយស្ងួតទឹកល្អ នឹងឡើងក្រាមស្ករជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ តំណាប់ល្ហុង (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...