របៀបធ្វើ ជើងជ្រូកបំពង

Loading...
ជើងជ្រូកបំពង គ្រាន់តែលឺសូរលេបទឹកមាត់ភ្លាម តោះធ្វើទាំងអស់គ្នាមើលថាវាឆ្ងាញ់មែនអត់។ វិធីធ្វើដូចជាមិនសាំញ៉ាំទេមានតែប៉ុន្មានចំនុចហ្នឹងឯង។កំុអោយខាត់ពេលយូរធ្វើល្ងាចនេះតែម្តងទៅ!
 
គ្រឿងផ្សំ
  • ជើងជ្រូក ១ ប្រហែល ១គីឡូ ២ខាំ (ជើងមុខ)
  • ស្ករ ៣ស្លាបព្រាបាយ
  • អំបិលបន្តិច
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • ខ្ទឹមក្រហមចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ប្រេងឆា
របៀបធ្វើ
  1. ជើងជ្រូក លាងអោយស្អាត យកឆ្អឹងចេញ (កុំអោយដាច់សាច់ ទុកទាំងមួល) រួចប្រលាក់គ្រឿងផ្សំរសជាតិដូចជា ស្ករ ទឹកស៊ីអ៊ីវ អំបិល ខ្ទឹមស ខ្ទឹមក្រហម ម្រេច ប្រេងខ្យង និង ទឹកស៊ីអ៊ីវខាប់ អោយសព្វល្អ។
  2. ដាំទឹកអោយពុះយកជើងជ្រូកដែលប្រលាក់រួចដាក់ស្ងោរប្រហែលជា ២ម៉ោង រួចស្រង់ទុក។
  3. ដាំប្រេងឆាអោយពុះ ដាក់ជើងជ្រូកបំពងអោយស្រួយប្រហែលជា ៥នាទី ដោយប្រើកំដៅខ្លាំង រួចញុាំជាមួយទឹកត្រីបុក ឬទឹកស៊ីអ៊ីវ ជាការស្រេច៕
អ្នកស្រី សុគន្ធារី
 

របៀបធ្វើ ជើងជ្រូកបំពង :: Cam Location :: Recipe :: News

Loading...
Loading...
loading...