របៀបធ្វើ ឆាក្តាមអប់មីសួ

loading...
គ្រឿង​ផ្សំ 
  • ក្ដាមថ្ម 
  • ផ្សិតខ្មៅ 
  • មីសួ 
  • ការ៉ុត 
  • ជីរវ៉ាន់សុយ 
  • ស្លឹក​ខ្ទឹម 
  • ម្ទេស 
  • ស្លឹក​ឃិនឆាយ 
  • ប្រេង​ល្ង 
  • ទឹក​ដោះ​គោ​ឆៅ 
  • ខ្ទឹម​ក្រហម 
  • ខ្ទឹមស 
  • ខ្ញី 
  • ប្រេងឆា
  • ​ស្រាចិន
គ្រឿង​ផ្សំ​រសជាតិ
  • ម្សៅស៊ុប
  • អំបិល 
  • ស្ករស 
  • ទឹក​ប្រេង​ខ្យង
  • ​ម្ទេសឆា
វិធីចម្អិន
  1. ដំបូង​ត្រូវ​យក​ក្ដាម​ថ្ម​ទៅ​លាង​ឲ្យ​ស្អាត រួច​យក​ទៅ​បំពង​​ប្រេង​ឆា​ប្រមាណ​ជា​២​នាទី រួច​ទុក​មួយ​អន្លើសិន។ បន្ទាប់​មក​យក​ខ្ទឹម​ស ចំណិត​ខ្ញី ខ្ទឹម​ក្រហម (ពុះជាពីរ) តម្រៀប​នៅ​បាត​ឆ្នាំង​ខ្មៅ​ រួច​យក​ក្ដាម​ដាក់​ចូល។ 
  2. រៀប​ចំ​បន្ទាប់​មក​ចាប់​ផ្ដើម​រៀបចំ​បន្លែ​នានា។ ផ្សិត​ខ្មៅ​ ការ៉ុត ម្ទេស ស្លឹក​ខ្ទឹម ស្លឹក​ឃិនឆាយ ហាន់​ជា​សរសៃ​ស្ដើងៗ។
  3. យក​មីសួ​ទៅ​ត្រាំ​ទឹក​ ឲ្យ​រីក​ល្មម រួច​យក​វា​ទៅ​លាយ​ជាមួយ​ខ្ញី ខ្ទឹម​ស ស្លឹក​ឃីនឆាយ និង​ស្រា​ចិន ដោយ​ច្របល់​ចូល​គ្នា​ឲ្យ​ស្មើ​សាច់ ដោយ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​រួម​មាន ម្សៅស៊ុប ស្ករស ប្រេងខ្យង និង​ម្ទេស​ឆា។ យក​មីសួ​នោះ​ទៅ​ដាក់​ក្នុង​ឆ្នាំង​ពី​លើ​ក្ដាម រួច​ចាក់​ទឹក​ដោះ​គោ និង​ទឹក​បន្តិច ហើយ​អប់​ទុក​រយៈ​ពេល​៧​នាទី​លើ​ភ្លើង​ហ្គាស នោះ​ជា​ការ​ស្រេច។

របៀបធ្វើ ឆាក្តាមអប់មីសួ :: Cam Location

loading...
loading...