របៀបធ្វើ ឆាខ្ញីទឹកឃ្មុំ

Loading...
គ្រឿងផ្សំ
  • មី​ពង​ទា 2 ដុំ
  • ម្សៅ​ពោត 2 ស្លាប​ព្រា​កាហ្វេ
  • ទឹក​ស៊ីអ៊ីវ 2 ស្លាប​ព្រា​កាហ្វេ
  • ទឹក​ឃ្មុំ 1 ស្លាប​ព្រា​កាហ្វេ
  • ប្រេង​ឆា 1 ស្លាប​ព្រា​កាហ្វេ
  • សាច់​ជ្រូក​សុទ្ធ (យក​សាច់​ផុយ ហាន់​ឱ្យ​ជា​ចំណិត)
  • ខ្ញី​ហាន់​ជា​សរសៃ
  • ល្ង 1 ស្លាប​ព្រា
  • ខ្ទឹម​ស
  • ម្រេច
  • សណ្ដែក​ផ្លែ (សណ្ដែក​ហោឡាំងតាវ)
វិធីចម្អិន
  1. ដាំ​ទឹក​អំបិល​ឱ្យ​ពុះ​ដើម្បី​ស្រុស​មី។ រួច​លាយ​ម្សៅ​ពោត​ជាមួយ​ទឹក 1 ស្លាប​ព្រា​កាហ្វេ បន្ទាប់​ឆា​ជាមួយ​ទឹក​ស៊ីអ៊ីវ និង​ទឹក​ឃ្មុំ រួច​ទុក​មួយ​កន្លែង​សិន។
  2. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ ទុក​ឱ្យ​ពុះ រួច​ដាក់​សាច់​ជ្រូក​ចូល ចម្អិន​ឱ្យ​ឆ្អិន។ ដាក់​ខ្ញី ខ្ទឹម​ស ម្រេច សណ្ដែក​ផ្លែ ហើយ​ទុក​ឱ្យ​វា​ឆ្អិន។ បន្ថយ​ភ្លើង បន្ទាប់​មក​ដាក់​ទឹក​ស៊ីអ៊ីវ និង​ទឹក​ឃ្មុំ​លាយ​បញ្ចូល​គ្នា កូរ​ទាល់​តែ​ចេញ​ពពុះ។ យក​មី​បំបែក​ចេញ​ជា​ពីរ​ចំណែក​ដាក់​ចាន​ផ្សេង​គ្នា រួច​ដាក់​សាច់​ជ្រូក​ពី​លើ លាយ​បន្លែ និង​ទឹក​ឃ្មុំ ឆា​ជាមួយ​ទឹក​ស៊ីអ៊ីវ។ ចុង​ក្រោយ រោយ​ល្ង​ពី​លើ​ជា​ការ​ស្រេច៕

របៀបធ្វើ ឆាខ្ញីទឹកឃ្មុំ :: Cam Location :: Recipe :: News

Loading...
Loading...
loading...