របៀបធ្វើ លតឆាសាច់គោ

loading...
គ្រឿងផ្សំ
  • សាច់គោ ២០០ក្រាម ហាន់បន្ទះ​ស្តើងៗ
  • ស៊ុត ១គ្រាប់​ ចៀន​ឆ្អិន
  • លត ១ចាន​គោម​តូចល្មម
  • ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗ
  • ផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ
  • សណ្តែកបណ្តុះ ២៥ក្រាម
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • ប្រេងឆា ២-៤ស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូង​ដាក់​ប្រេង​ឆា​ចូល​​ក្នុងខ្ទះ​ដាក់​ភ្លើង​ឱ្យ​ក្តៅ ដាក់​ខ្ទឹមសចូល​ឆា​ឱ្យ​ឈ្ងុយ​ដាក់​​សាច់​គោ​ចូល​ឆា​ត្រឡប់​បន្តិច​ដាក់​​​ទឹក​ស៊ីអ៊ីវ​ខាប់ និង​ស្ករសឆា​ឱ្យរាង​ឆ្អិនល្មម។
  2. បន្ទាប់​មក​ដាក់​លត​ចូល​ឆា​វា​​ជា​មួយ​សាច់​គោ​បន្តិច​សិន​ រួច​ហើយចាំ​ដាក់​ ខាត់ណា, ផ្កា​គូឆាយ និង​សណ្តែក​បណ្តុះ ឆា​​ឱ្យបន្លែ​ឆ្អិន​​តាម​ការ​ចូ​ល​ចិត្តរួច​ដួស​ដាក់​ក្នុង​ចាន​។
  3. បន្ទាប់​មក​ទៀត​យក​ស៊ុត​មក​ដាក់​ចៀន​ឱ្យឆ្អិន​ រួច​ហើយ​ដួស​ដាក់​​ពីលើ​ចាន​លត​ឆា​ជា​ការ​ស្រេច៕

របៀបធ្វើ លតឆាសាច់គោ :: Cam Location

loading...
loading...