របៀបធ្វើ ខ្យងឆាគ្រឿង

Loading...
loading...
គ្រឿងផ្សំ
  • ខ្យង ១គីឡូ
  • ម្ទេស ៥គ្រាប់
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ 
  • ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ 
  • ប្រេងខ្យង ១ចុងស្លាបព្រាកាហ្វេ
  • គល់ស្លឹកគ្រៃ ៣គល់
  • ស្លឹកក្រូចសើច ៥សន្លឹក
  • ខ្ទឹមស ៤ កំពឹស
  • រំដេង ១ដុំ 
  • ល្មៀតបន្តិច
  • សណ្ដែកដីលីង ១ខាំ (បុកអោយបែក)
  • ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
  1. បុកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស រំដេង ល្មៀត ចូលគ្នាអោយម៉ដ្ឋ។
  2. ដាំទឹកអោយពុះ ដាក់ស្ងោរខ្យងអោយឆ្អិន ប្រហែល ៥-១០នាទី សឹមស្រងដាក់កញ្ច្រែងអោយស្រស់ទឹក។
  3. ដាក់ខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ និងម្ទេស លីងអោយក្រហម សឹមដាក់គ្រឿងដែលបុកចូលហើយឆាអោយចូលគ្នាសព្វ សឹមដាក់ខ្យង ឆាពីរបីត្រលប់។
  4. បន្ថែមរសជាតិដោយ ទឹកត្រី ស្ករស ម្សៅស៊ុប ប្រេងខ្យង ឆាអោយចូលគ្នាសព្វ ភ្លក់រស់ជាតិតាមចំណូលចិត្ត សឹមដាក់សណ្ដែកដី ជាការស្រេច៕

របៀបធ្វើ ខ្យងឆាគ្រឿង :: Cam Location :: Recipe :: News

Loading...
Loading...
loading...