របៀបធ្វើ ស្បែកជ្រូកបំពងទឹកជ្រលក់ឆ្ងាញ់

Loading...

#គ្រឿងផ្សំ
- ស្បែកជ្រូក ១គីឡូ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាបាយ
- ស្លឹកតយ ៣សន្លឹក
- ប្រេងឆា
- ខ្ទឹមស ៥ដុំ
- ខ្ទឹមក្រហម ៥ដុំ
- ម្ទេសផ្លោក ១០ផ្លែ
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ


#របៀបធ្វើ
- ដាំទឹកអោយពុះ ដាក់អំបិល និងស្បែកជ្រូកចូលស្ងោអោយឆ្អឹន និងផុយ (ប្រហែល ៣០នាទី) រួចស្រង់ចេញពីទឹក យកទៅត្រាំក្នុងទឹកកក ៥នាទី។
- យកស្បែកជ្រូកមកហាន់ជាសរសៃតូចល្មម រួចប្រលាក់ជាមួយ​ ស្ករស អោយសព្វ សឹមយកទៅហាលថ្ងៃអោយស្ងួត។
- ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់ស្លឹកតយចូលប្រហែល១នាទី សឹមដាក់ស្បែកជ្រូកចូលបំពងអោយស្រួយ សឹមស្រង់ចេញទុកអោយស្ងួតប្រេង។
- យកម្ទេសផ្លោក និងខ្ទឹមទៅអាំងអោយឆ្អឹន រួចបកសំបកអោយស្អាត សឹមយកទៅបុកជាមួយគ្នាអោយម៉ត់ រួចដាក់ទឹកត្រី ស្ករត្នោត និងទឹកក្រូចឆ្មាលាយជាមួយគ្នាអោយសព្វជាការស្រេច៕
+++ ពេលទទួលទាន យកស្បែកជ្រូក ជ្រលក់ជាមួួយទឹកជ្រលក់យ៉ាងឆ្ងាញ់ពិសារ! កុំភ្លេចសាកធ្វើទាំងអស់គ្នាណា៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ស្បែកជ្រូកបំពងទឹកជ្រលក់ឆ្ងាញ់ :: Cam Location :: Recipe :: News

Loading...
Loading...
loading...