របៀបធ្វើ ឆាព្រលឹត (វីឌីអូ)

Loading...

#គ្រឿងផ្សំ

  • ព្រលឹត ១ខាំ (ហាន់ប្រឆិតៗ វែងល្មម)
  • សាច់ជ្រូកចិញ្រ្ចាំ ១ខាំកន្លះ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ខ្ទឹម និងម្ទេស ១ស្លាបព្រាបាយ​ (បុកម៉ត់)
  • ស្ករ ១ស្លាបព្រាកាហ្វេកន្លះ
  • ទឹក ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេកន្លះ
  • ប្រេងខ្យង ១ស្លាបព្រាបាយ

#របៀបធ្វើ

ដាំប្រេងឆា ដាក់ខ្ទឹម និងម្ទេសបុកចូលឆាអោយឈ្ងុយ សឹមដាក់សាច់ជ្រូកចូលឆាបួនប្រាំត្រឡប់ រួចដាក់ព្រលឹតចូលឆាពីរបីត្រឡប់។

ដាក់គ្រឿងផ្សំរសជាតិចូល ឆាអោយសព្វ ប្រហែល១នាទី ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឆាព្រលឹត (វីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...