របៀបធ្វើ ឆ្អឹងជំនីបំពងខ្ទឹមស (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ឆ្អឹងជំនីជ្រូក ១គីឡូ (កាត់១ខ្យូៗ កាត់ខ្លីល្មម)
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ខ្ទឹមសហាន់ស្តើងៗ ១កូនចានចង្កិះ
  • ឬសតាំងអោ បុក ១ស្លាបព្រាបាយ
  • ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  • យកគ្រឿងផ្សំទាំងអស់ប្រលាក់ជាមួយឆ្អឹងជ្រូកអោយសព្វល្អ ផ្អាប់ទុក៣០នាទី។
  • ដាំប្រេងឆាអោយក្តៅ ដាក់ឆ្អឹងបំពងអោយឆ្អឹន នឹងមានពណ៌ក្រហមល្អជាការស្រេច៕
  • +++ ពេលទទួលទាន អាចទទួលទានជាមួយទឹកម្ទេសកាន់តែឆ្ងាញ់។


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឆ្អឹងជំនីបំពងខ្ទឹមស (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...