របៀបធ្វើ ឆាខ្ចៅហូល (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ខ្ចៅហូល ៤ខាំ
  • គល់ស្លឹកគ្រៃ ៤គល់ (ដំអោយបែក)
  • អំបិលគ្រាប់ ៧ក្រាម
  • ស្លឹកក្រូចសើច
  • ប្រេងឆា ២ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ ហាន់ស្តើងៗ ២ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • ទឹកអំពិលទុំ ៥០មីលីលីត្រ
  • ស្ករស ៤៥ក្រាម
  • ទឹកត្រី ៤០មីលីលីត្រ
  • ម្ទេស ហាន់ល្អិតៗ


របៀបធ្វើ

  • យកក្រដាស់អាលុយមីញូមខ្ចប់ខ្ចៅ គល់ស្លឹកគ្រៃ អំបិល និងស្លឹកក្រូចសើចអោយជិតរួចយកទៅអាំងក្នុងកំដៅ ១៧៥អង្សា ១០នាទី។
  • ដាំខ្ទេះដាក់ប្រេងឆាអោយក្តៅ សឹមដាក់គល់ស្លឹកគ្រៃហាន់ចូលឆាអោយប្រែពណ៌ រួចដាក់ខ្ទឹមស ឆាអោយប្រែពណ៌ សឹមដាក់ទឹកអំពិលទុំ ស្ករ និងទឹកត្រីចូលឆាអោយសព្វ។
  • បន្ទាប់មកដាក់ខ្ចៅ ឆាអោយសព្វទុកអោយពុះ សឹមដាក់ម្ទេសចូលឆាអោយសព្វ ទុកអោយពុះជាការស្រេច៕


អ្នកស្រី សុគន្ធារី
 

របៀបធ្វើ ឆាខ្ចៅហូល (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...