របៀបធ្វើ ឆាទំពាំងឆ្អឹងជំនីជ្រូក (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ទំពាំងកំប៉ុង ៥ខាំ (ហាន់ស្តើងៗល្មម)
  • ឆ្អឹងជំនីជ្រូក ៤ខាំ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១/៤ស្លាបព្រាបាយ
  • ម្រេច ១/៤ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ១ក្រាម (ហាន់ស្តើងៗ)
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ម្ទេសផ្អែម (ហាន់ប្រឆិតៗវែងល្មម)
  • ស្លឹកខ្ទឹម និងស្លឹកតាំងអ៊ោ (ហាន់ខ្លីៗ)


របៀបធ្វើ

  • កាត់ឆ្អឹងជំនីជាដុំៗតូចល្មម រួចដាក់ស្រុះក្នុងទឹកកំពុងពុះប្រហែល ៣ទៅ៥នាទី ស្រង់ចេញលាងទឹកអោយស្អាត។
  • យកប្រេងខ្យង ម្សៅស៊ុប ម្រេច និងទឹកត្រី១ស្លាបព្រាបាយ លាយជាឆ្អឹងជំនីអោយសព្វ ផ្អាប់ទុកប្រហែល១៥នាទី។
  • ដាំទឹកអោយពុះដាក់ទំពាំងស្ងោប្រហែល ៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត។
  • ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមក្រហមឆាអោយប្រែពណ៌ សឹមដាក់ឆ្អឹងជំនីឆាអោយសព្វប្រហែល ១នាទី សឹមដាក់ទំពាំងចូលឆាអោយសព្វ រួចដាក់ទឹកត្រីដែលនៅសល់ ឆាអោយសព្វម្តងទៀត ទុកអោយឆ្អឹនសឹមដាក់ ម្ទេស ស្លឹកខ្ទឹម និងស្លឹកតាំងអ៊ោឆាអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឆាទំពាំងឆ្អឹងជំនីជ្រូក (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...