របៀបធ្វើ សាច់បីជាន់អាំងនំប័ុង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូកបីជាន់ ៦០០ក្រាម
  • គល់ស្លឹកគ្រៃ និងម្ទេស ៦៥ក្រាម
  • ខ្ទឹមបារាំង ៥០ក្រាម
  • ខ្ទឹមក្រហម​​ (ហាន់ល្អិតៗ) ១ស្លាបព្រាបាយ
  • ខ្ទឹមស (ហាន់ល្អិតៗ) ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ភាគ៣ ស្លាបព្រាបាយ
  • ម្រេច ១ភាគ៣ ស្លាបព្រាបាយ
  • ប៊ីចេង ១ភាគ៣ ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ទឹកជ្រលក់BBQ ២ស្លាបព្រាបាយ
  • ស្លឹកកន្ទ្រោក
  • នំប័ុង


គ្រឿងផ្សំ​​ ទឹកជ្រលក់

  • គ្រឿងបុក (គល់ស្លឹកគ្រៃ ម្ទេស​ ខ្ទឹមបារាំង ខ្ទឹមក្រហម និងខ្ទឹមស កិន) ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ៣ស្លាបព្រាបាយ
  • ម្ទេសជ្រក់ ២ស្លាបព្រាបាយ
  • ទឹកជ្រលក់BBQ ១ស្លាបព្រាបាយ


របៀបធ្វើ

  • យកគល់ស្លឹកគ្រៃ ម្ទេស​ ខ្ទឹមបារាំង ខ្ទឹមក្រហម និងខ្ទឹមស កិន ឬបុកជាមួយគ្នាអោយម៉ត់។
  • ហាន់សាច់ជ្រូកជាដុំតូចៗល្មម រួចយកគ្រឿងផ្សំទាំងអស់មកប្រលាក់ជាមួយសាច់ជ្រូកអោយសព្វ ផ្អាប់ទុក ៣០នាទី។
  • យកសាច់មកដោតចង្កាក់ ដោយដោតសាច់១ដុំ ស្លឹកកន្ទ្រោក១សន្លឹក (ដោតឆ្លាក់គ្នា)។
  • យកសាច់ជ្រូកទៅអាំងអោយឆ្អឹន។
  • យកនំប័ុងទៅកិនអោយសំប៉ែត រួចយកទឹកជ្រលក់ទៅលាបពីលើអោយសព្វ សឹមយកនំប័ុងទៅអាំងក្រោមកំដៅ ២០០oC ប្រហែល ១ទៅ២នាទី។
  • ហាន់នំប័ុងជាដុំតូចៗល្មម ទទួលទានជាមួយសាច់ជ្រូកអាំង និងទឹកម្ទេសជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ សាច់បីជាន់អាំងនំប័ុង (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...