របៀបធ្វើ មីឆាគ្រឿងក្នុង (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • គ្រឿងក្នុងជ្រូក (ថ្លើម បេះដូង ក្រលៀន) ៣ខាំ
  • មី ២កញ្ចប់
  • ប្រេងឆា
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំង ១ខាំ (ហាន់ធំៗ)
  • ស្ពៃតឿ ២ខាំ
  • ផ្សិតក្រៀម (តាំទឹកអោយរីក)
  • ខ្ទឹមសចិញ្រ្ចាំ
  • ប្រេងខ្យង ១ស្លាបព្រាកាហ្វេកន្លះ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់មីស្រុះអោយរីក រួចស្រង់ចេញទុកអោយស្រស់ទឹក។
  • ដាក់ស្ពៃតឿស្រុះ ប្រហែល១នាទី សឹមស្រង់ចេញទុកអោយស្រស់ទឹក។
  • យកសាច់ប្រលាក់ជាមួយ ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេចម៉ត់ ច្របល់ចូលគ្នាអោយសព្វទុក ១នាទី។
  • ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមបារាំង ឆាអោយទន់បន្ទិចសឹមដាក់ សាច់ចូលឆាអោយឆ្អឹនសាច់ដួសទុកមួយអន្លើ។
  • ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមសឆាអោយប្រែពណ៌ សឹមដាក់ស្ពៃតឿ ផ្សិតក្រៀម ឆាអោយទន់បន្ទិចរួចដាក់ប្រេងខ្យង ឆាអោយសព្វ បន្ទាប់មកដាក់មី និងទឹកស៊ីអ៊ីវឆាជាមួយគ្នាអោយសព្វម្តងទៀត រួចដាក់សាច់ចូលឆាអោយសព្វជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ មីឆាគ្រឿងក្នុង (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...