របៀបធ្វើ ញាំម្កាក់ត្រីឆ្អើរ

Loading...
គ្រឿងផ្សំ
 • ផ្លែម្កាក់
 • ត្រីឆ្អើរ
 • ខ្ទឹមស
 • ខ្ទឹមក្រហម
 • ម្ទេសខ្មាំង
 • បង្ការក្រៀម
 • ស្ករស
 • ទឹកត្រី
 • ជីរនាងវង
 • សណ្តែកដីលីង
វិធីធ្វើ
 1. ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចេញ ជាដុំតូចៗ។
 2. ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ម្ទេសខ្មាំងហាន់ល្អិ់តៗ ។
 3. ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី បង្ការក្រៀម ស្ករស ភ្លក់មើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។

របៀបធ្វើ ញាំម្កាក់ត្រីឆ្អើរ :: Cam Location :: Recipe :: News

Loading...
Loading...
loading...