របៀបធ្វើ ភ្លា NGO

Loading...
គ្រឿងផ្សំ
  • សាច់គោ យកសាច់ផុយ ( ហាន់ជាបន្ទះស្ដើងៗ
  • ខ្ទឹមសចិញ្ច្រាំអោយម៉ត់ យកទៅបំពងអោយឈ្ងុយ
  • ម្សៅស៊ុប ស្ករស 
  • ទឹកក្រូចឆ្មា 
  • បន្លែរួមមាន៖ ត្រសក់ ការ៉ុត សណ្ដែកគួរ ជីបន្លា ស្ពៃប៉ាវ ...........។ល។
  • ម៉ាញ៉ូណេស (Best Foods) អាចរកទិញបាននៅតាម ផ្សារទំនើបឡាក់គី
វិធីធ្វើ
  1. យកបន្លែមកលាងឲ្យស្អាត រួចយកមករៀបដាក់ក្នុងចាន ដែលត្រូវទទួលទាន (ដូចក្នុងរូប) បន្ទាប់មកយកទៅដាក់ក្នុងទូរទឹកកកឲ្យត្រជាក់ ( ដើម្បីធ្វើឲ្យបន្លែស្រួយឆ្ងាញ់ ) ។
  2. ដាក់ខ្ទះទុកឲ្យក្ដៅបន្តិច រួចដាក់សាច់គោចូលឆាត្រលប់ចុះត្រលប់ឡើង ដោយដាក់ម្សៅស៊ុបចូលបន្តិច ហើយឆាតែមួយភ្លែតទេ (បើសាច់ជាប់ខ្ទះ ដាក់ទឹកចូលបន្តិច ) កុំឲ្យឆ្អិនដល់ខាងក្នុង ឆ្អិនតែផ្នែកខាងក្រៅតិចៗបានហើយ រួចដួសចេញ។
  3. យកសាច់មកដាក់ក្នុងចានស្អាតមួយ រួចដាក់ ម្សៅស៊ុប ស្ករស ទឹកក្រូចឆ្មារ ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ ម៉ាញ៉ូណេស Best Foods ចូល ហើយច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលឲ្យល្មម តាមការចូលចិត្ត ។
  4. បន្ទាប់មកទើបដាក់ ខ្ទឹមសបំពងចូល ច្របល់ចូលគ្នាឲ្យសព្វម្ដងទៀត ។
  5. រួចយកមកដាក់ពីលើបន្លែ ដែលយើងត្រូវទទួលទាននោះ ហើយបន្ថែមដោយដាក់លម្អម្ទេសពីលើបន្តិច រួចជាការស្រេច ៕

របៀបធ្វើ ភ្លា NGO :: Cam Location :: Recipe :: News

Loading...
Loading...
loading...