របៀបធ្វើ ញាំស្វាយបង្កងនិងសាច់ជ្រូក

គ្រឿងផ្សំ
  • ស្វាយស្ទើរទុំ​មួយ​ផ្លែ​ 
  • បង្កង​ទ្រើសៗ១០ក្បាល 
  • សាច់​សុទ្ធ​ឬ​សាច់​ភ្លៅ​ជ្រូក​១ខាំកន្លះ​ 
  • ហេប៊ីមួយ​ក្ដាប់តូច
  • ទឹកត្រី​ម្ទេស​លាយ​ពីរ​ស្លាបព្រា
  • ទឹកត្រីពីរស្លាបព្រា
  • ស្ករ 
  • ក្រូចឆ្មារកន្លះ​ផ្លែ​
  • ខ្ទឹម​សពីរ បីកំពឹស 
  • ម្ទេស​ចិញ្រ្ចាំ
  • ជីរសាំងក្រហ៊ុំ
  • ជីរក្រអូប
  • សណ្ដែកដីលីង 
  • ខ្ទឹមបំពង
របៀបធ្វើ
  1. ស្វាយ​ចិត​សំបក​ ហើយឈូស​សរសៃ​ធំល្មម បង្កង​ស្ងោរ​ឆ្អិន​បកសម្បក​សំអាត​អាចម៍ ហែកជាពីរជាបី។ ហេប៊ីត្រាំទឹក​សណ្ដែកស្អាតបុកឱ្យម៉ត់។
  2. សាច់ស្ងោរឆ្អិនហាន់តូចៗ​ ជីរលាង​សំអាត​ហើយ​ហាន់​តូចៗ​ដែរ។
  3. ត្រូវ​ចាំ​ទឹកត្រី​ ត្រូវ​លាយ​ឱ្យ​សព្វ​ ហើយ​លៃ​តាម​ស្វាយ​ជូរ​ ឬ​ផ្អែម​ដើម្បី​លៃ​ពី​ស្ករ​ ឬក្រូចឆ្មារ​ក្នុង​ទឹកត្រី។
  4. លាយគ្រប់គ្រឿងគ្រៅទាំងអស់ចូលគ្នា ហើយភ្លក្សឱ្យល្មម​មាត់​ជាការស្រេច។

របៀបធ្វើ ញាំស្វាយបង្កងនិងសាច់ជ្រូក :: Cam Location

loading...
loading...