របៀបធ្វើ ញាំក្រអៅឈូក

Loading...
loading...
គ្រឿងផ្សំ
  • ក្រអៅឈូក៣ខាំ 
  • បង្កង២ខាំ 
  • ការ៉ុត១មើម 
  • ទឹកត្រី​ស្ករ​អំបិល 
  • ទឹកខ្មេះ​
  • ជីរសាំងក្រហ៊ុំ
របៀប​ធ្វើ
  1. ក្រអៅឈូក​លាង​ឱ្យ​ស្អាត ហើយ​ហែក​ជាពីរៗ តាម​បណ្ដោយ។ លាយ​អំបិល​មួយ​កូន​ស្លាបព្រា ស្ករ​មួយ​ស្លាបព្រា ទឹកខ្មេះ​បីកូន​ស្លាបព្រា ប្រើ​ដៃ​លាយ​ឱ្យ​សព្វ ហើយ​ច្របាច់​យក​ទឹក​ចោល។
  2. ការ៉ុត​ចិត​សម្បក​ចោល​ ហើយ​ឈូក​ជា​សរសៃវែងតូច។ លាយ​អំបិល​ពាក់កណ្ដាល​ស្លាបព្រា ទុកចោល ១៥នាទី ហើយ​ច្របាច់​យក​ទឹក​ចេញ​ឱ្យអស់។
  3. បង្កង​ស្ងោរ​ឆ្អិន​បកសម្បក ​និង​ហូត​សរសៃ​ខ្មៅ​ចោល។ ជីរសាំងក្រហ៊ុំ​លាង​ស្អាត​បេះយក​តែ​ស្លឹក។
  4. លាយ​ទឹកត្រី​ពីរ​ស្លាបព្រា ស្ករ​ពី​ស្លាបព្រា ទឹក​ពីរ​ស្លាបព្រា​និង​ទឹកខ្មេះ​ពីរ​ស្លាបព្រា។ ខ្ទឹមស ម្ទេស ចិញ្ច្រាំតូចៗ ដាក់​លាយ​និង​ទឹកត្រី។ លាយ​ក្រអៅឈូក ការ៉ុត បង្កង​ក្នុង​ចាន​ធំ​មួយ​លាយ​និង​ទឹកត្រី​ខាងលើ ហើយ​បង់គ្រឿង​ភ្លក្ស​ឱ្យ​ល្មមមាត់។
  5. ពេល​ហូប​រោយ​ជីរសាំងក្រហ៊ុំ​ពីលើ ជាការ​ស្រេច៕

របៀបធ្វើ ញាំក្រអៅឈូក :: Cam Location :: Recipe :: News

Loading...
Loading...
loading...