របៀបធ្វើ បុកសណ្តែកគួរត្រីឆ្អើរ

loading...
គ្រឿងផ្សំ
  • ត្រីកេសឆ្អើរ ២ក្បាល
  • កាពិ ១ស្លាបព្រាកាហ្វេ
  • ទឹកក្តៅ ១ស្លាបព្រា
  • បង្គាក្រៀម ២០ក្រាម
  • ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
  • ស្កសរ ២ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
  • ម្ទេសដៃនាង ២គ្រាប់
  • ខ្ទឹមស និង​ ខ្ទឹមក្រហម ២កំពឹស
  • ស្ពៃក្តោប ២០ក្រាម
  • ពពាយ
  • ស្វាយ
  • ត្រប់ស្រួយ
  • សណ្តែកគួរ
  • ជីនាងវង
វិធីធ្វើ
  1. យកត្បាល់ និង​ អង្រែ ដាក់​ខ្ទឹមសរ ខ្ទឹមក្រហម ម្ទេសដៃនាង កាពិ បង្គាក្រៀម បុកបញ្ចូលគ្នា ឲ្យម៉ត់ទើបបង់គ្រឿងដូចជាៈ ស្ករ  ម្សៅស៊ុបមាន់ ទឹកក្រូចឆ្មារ សណ្តែកគួរ និង​ចុងក្រោយ ដាក់ជីនាងវង និងទឹកឆ្អិនចូលបន្តិចជាការស្រេច។
  2. យកត្រសក់ ស្វាយ ពពាយចិតជាចង្វាយមូល ត្រប់ស្រួយ ស្ពៃក្តោប រៀបជុំវិញចានសំប៉ែត ទើបដួសសណ្តែកគួរបុកនេះ ដាក់ចំកណ្តាលចាន ទើបទទួលទានបាន។

របៀបធ្វើ បុកសណ្តែកគួរត្រីឆ្អើរ :: Cam Location :: Recipe :: News

loading...
loading...