របៀបធ្វើ ញាំក្រអៅឈូក (វីឌីអូ)

Loading...
គ្រឿងផ្សំ
  • ក្រអៅឈូក ២គីឡូកន្លះ
  • សាច់ជ្រូកបីជាន់ ៦ខាំ
  • សាច់ទ្រូងមាន់ ៥ខាំ
  • សណ្តែកដីលីងបុក 
  • ទឹកក្រូចឆ្មា ១កូនចានចង្កិះ
  • ស្ករ ១កូនចានចង្កិះកំពុង
  • ទឹកត្រី ១កូនចានចង្កិះ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ម្ទេស ១៥
  • ខ្ទឹមស ៧កំពឹស
  • ជីញាំ
របៀបធ្វើ
  1. យកក្រអៅឈូក ចិតវែងល្មម រួចហាន់ជាបី (មើលវីឌីអូ) រួចដាក់ត្រាំក្នុងទឹក។
  2. ដាំទឹកអោយពុះ ដាក់អំបិលបន្ទិចសឹមដាក់មាន់ និងសាច់ជ្រូកស្ងោអោយឆ្អឹនល្អ (១០ទៅ២៥នាទី)។
  3. យកសាច់ជ្រូកមកហាន់ជាចំនិតៗតូចល្មម (ចង្វាមូល)។ យកមាន់មកហែកជាចំនិតតូចល្មម។
  4. បុកខ្ទឹម និងម្ទេសអោយម៉ត់ រួចដាក់ស្ករចូលបុកចូលគ្នាអោយសព្វ រួចដាក់ទឹកក្រូចឆ្មា និងប៊ីចេងចូលកួអោយសព្វទុកចោលប្រហែល ៥ទៅ១០នាទី សឹមដាក់ទឹកត្រីចូលកូអោយសព្វ។
  5. ស្រង់ក្រអៅឈូកចេញពីទឹកដាក់ក្នុងចានដែកមួយ ដាក់សាច់ សណ្តែកដី ទឹកត្រី (បុករួច) ច្របល់អោយសព្វជាមួយគ្នា សឹមដាក់ស្លឹកជីចូលច្របល់តិចៗអោយសព្វជាការស្រេច៕

របៀបធ្វើ ញាំក្រអៅឈូក (វីឌីអូ)  :: Cam Location :: Recipe :: News

Loading...
Loading...
loading...