របៀបធ្វើ ស្នូលឆៃយ៉អត់សាច់

Loading...
គ្រឿងផ្សំ
  • ស្ពៃក្តោប ១គីឡូក្រាម
  • ការ៉ុត កន្លះគីឡូ
  • តាំងអោចិន (Celery) ៣ដើម
  • ខ្ទឹមបារាំង កន្លះគីឡូ
  • ម្សៅខ្ទឹមស ២ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅខ្ទឹមបារាំង ១ស្លាបព្រាបាយ
  • ម្រេចម៉ត់ ១ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ជីវ៉ាន់ស៊ុយ ហន់ល្អិតៗ ២ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • មីសួ ១ខាំកន្លះ
  • សណ្តែកបាយ (បកសម្បកស្អាត) ៣ខាំ
  • ប្រេងឆា ១ស្លាបព្រាបាយ
របៀបធ្វើ
  1. ហាន់បន្លែទាំងអស់ជាសរសៃៗ តូចៗល្មម។ សណ្តែក និងមីសួត្រាំទឹកអោយរីក លាងទឹកអោយស្អាត។
  2. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលឆាអោយក្រហម សឹមដាក់ Celery ចូលឆាអោយទន់ រួចដាក់ខ្ទឹមបារាំងឆាបីបួនត្រឡប់ សឹមដាក់ការ៉ុត និងគ្រឿងផ្សំរសជាតិទាំងអស់ចូលឆាអោយសព្វល្អ សឹមដាក់ស្ពៃក្តោប និងជីវ៉ាន់ស៊ុយចូលឆាប្រហែល២នាទី។
  3. ចាក់បន្លែដែលឆាឆ្អឹនដាក់ក្នុងកញ្រ្ចែង រួចយកសង្កត់អោយស្ងួតទឹក។
  4. យកឆាដាក់ក្នុងចានដែកធំមួយ ដាក់មីសួ(កាត់ខ្លីៗ) និងសណ្តែកបាយចូលច្របល់ចូលគ្នាអោយសព្វល្អ។
  5. យកសម្បកឆៃយ៉មកមូជាមួយនឹងស្នូល រួចយកទៅចៀនអោយឆ្អឹន (ប្រហែល៦នាទី) ជាការស្រេច៕

របៀបធ្វើ ស្នូលឆៃយ៉អត់សាច់ :: Cam Location :: Recipe :: News

Loading...
Loading...
loading...