របៀបធ្វើ ជ្រក់ចេក

Loading...

គ្រឿងផ្សំ

  • ចេកជ្វា (ចេកគ្រាប់ ចេកខ្ញីមិនទាន់ចាស់)  ២គីឡូក្រាម
  • ស្ករ ១ខាំ
  • ទឹកត្រី ១ខាំ
  • ខ្ទឹមស ១ខាំ
  • ទឹកក្រូចឆ្មា ១០ស្លាបព្រាបាយ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ម្ទេស
  • ប៊ីចេង

របៀបធ្វើ

  1. ចេកចិតសំបកសើរៗ លាងទឹកអោយស្អាត​រួចថ្លឹងយក២គីឡូក្រាម។
  2. យកអំបិលលាយជាមួយទឹកមួយកូនចានដែក រួចយកចេកដែលចិតសំបករួចទៅចិតប្រឆិតៗស្តើងៗ (តែកុំអោយដាច់ចេញពីគ្នា) រួចដាក់ត្រាំក្នុងទឹកអំបិល។
  3. បុកខ្ទឹមស និងម្ទេសអោយម៉ត់ រួចដាក់ស្ករ ប៊ីចេកបុកជាមួយគ្នាអោយសព្វ សឹមដាក់ទឹកក្រូចឆ្មា និងទឹកត្រីកូអោយសព្វ ភ្លក្សមើលអោយល្មមទុកមួយអន្លើ (ទឹកត្រីបុកយករសជាតិ ប្រៃ ផ្អែម ជូ និងហិរ)។
  4. ក្រោយមកច្របាច់ចេកដែលត្រាំក្នុទឹកអំបិលអោយស្ងួតទឹក រួចយកមកច្របាច់ជាមួយទឹកត្រីបុកម្តងមួយៗអោយសព្វល្អ (ធ្វើបែបនេះធ្វើអោយចេកជ្រក់កាន់តែមានរសជាតិឆ្ងាញ់) ជាការស្រេច៕

*** អាចញាំបានភ្លាមៗ ឬទុកក្នុងទូទឹកកកអាចទុកញាំបានយូ

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ជ្រក់ចេក :: Cam Location :: Recipe :: News

Loading...
Loading...
loading...