របៀបធ្វើ បុកម្ទេស ឬបុកត្រប់

Loading...

#គ្រឿងផ្សំ
- ម្ទេសផ្លោក ២ខាំ
- ត្រប់ចង្កោម ២ខាំ
- ខ្ទឹមស កន្លះខាំ
- ខ្ទឹមក្រហម ១ខាំ
- ម្ទេស កន្លះខាំ (តាមចំនូលចិត្ត)
- កាពិ ឬ ប្រហុក កន្លះខាំ
- ត្រីឆ្អើ ឬ ត្រីអាំង (ប៉េះយកតែសាច់)
- ទឹកត្រី ៣ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាបាយ
- ទឹកឆ្អឹន ៥ស្លាបព្រាបាយ
- អំបិល បន្ទិច

#របៀបធ្វើ
- យកម្ទេសផ្លោក ត្រប់ ខ្ទឹម និងម្ទេសលីងជាមួយគ្នាអោយឆ្អឹន និងឈ្ងុយល្អ។
- យកគ្រឿងលីងខាងលើទៅបុកអោយម៉ត់ សឹមដាក់សាច់ត្រីចូលបុកអោយម៉ត់តិចៗ រួចដាក់កាពិចូលបុកជាមួយគ្នាអោយសព្វ (កុំបុកម៉ត់ពេក)។
- បន្ទាប់មកដាក់ទឹកក្រូចឆ្មា ស្ករ ទឹកត្រី អំបិល និងទឹកចូលកូអោយសព្វ (លាយអោយនៅខាប់ ទឹកតិចៗ មិនអោយរាវទេ) ជាការស្រេច៕

+++ បើប្រើកាពិអាំងអោយឈ្ងុយ តែបើប្រើប្រហុក ស្ងោអោយរលួយ រួចស្រក់យកតែទឹក ប្រើជំនួសទឹកឆ្អឹន។
+++ ទទួលទានជាមួយបន្លែខ្ញីៗ បន្លែឆៅ ឬឆ្អិនតាមចំនូលចិត្ត៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ បុកម្ទេស ឬបុកត្រប់ :: Cam Location :: Recipe :: News

Loading...
Loading...
loading...