របៀបធ្វើ ទឹកកាពិញុំាជាមួយម្ជូរ

Loading...

#គ្រឿងផ្សំ
- ស្ករត្នោត ២ខាំ
- កាពិ កន្លះខាំ
- ទឹកត្រី ១ស្លាបព្រាបាយ
- បង្គាក្រៀម កន្លះខាំ (បុកអោយម៉ត់)
- កំពឹសលីង (តូចៗ) កន្លះខាំ
- ខ្ទឹមក្រហម ១ខាំ (ហាន់ល្អិតៗ)
- ម្ទេស  (តាមចំនូលចិត្ត ហាន់ល្អិតៗ)
- ទឹក ១កូនចានចង្កិះ

#របៀបធ្វើ
- យកកាពិលាយជាមួយទឹក កូអោយសព្វ និងរលាយសាច់មួយ រួចច្រោះអោយស្អាត។
- យកខ្ទះដាក់ស្ករ និងទឹកកាពិចូលដាំអោយពុះ និងរលាយស្ករ (ប្រើភ្លើងតិចៗ កូអោយញឹក) សឹមដាក់ទឹកត្រី ខ្ទឹមក្រហម បង្កាក្រៀម និងម្ទេសកូអោយសព្វ ទុកអោយពុះ។
- បន្ទប់មកដាក់កំពឹសចូលកូអោយសព្វទុកអោយពុះម្តងទៀតជាការស្រេច (បើខាប់ពេកបន្តែមទឹក តែបើរាវរំងាស់អោយខាប់បន្ទិច)៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ទឹកកាពិញុំាជាមួយម្ជូរ :: Cam Location :: Recipe :: News

Loading...
Loading...
loading...