របៀបធ្វើ ឡាបត្រីធូណា(វីឌីអូ)

Loading...

#គ្រឿងផ្សំ

  • ត្រីធូណា​ ២ខាំ (ចំហុយ បេះយកតែសាច់)
  • អង្ករលីង ១ស្លាបព្រាបាយ (បុកម៉ត់)
  • ម្ទេសម៉ត់ កន្លះស្លាបព្រាបាយ
  • ទឹក ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ៣ស្លាបព្រាបាយ (ហាន់ស្តើងៗ)
  • ជីបន្លា ហាន់ស្តើងៗ
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ

#របៀបធ្វើ

- យកចានធំមួយ ដាក់ទឹកត្រី ទឹកក្រូចឆ្មា ម្ទេស និងអង្ករលីង កូចូលគ្នាអោយសព្វ។

- បន្ទាប់មក ដាក់សាច់ត្រី ខ្ទឹមក្រហម ស្លឹកជី និងស្លឹកខ្ទឹមចូលកូអោយសព្វ ភ្លក្សរសជាតតាមចំនូលចិត្តជាការស្រេច៕

+++​ ពេលទទួលទាន ផ្ទាប់ជាមួយសណ្តែកគួ និងត្រសក់ខ្ចីៗ កាន់តែឆ្ងាញ់

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ឡាបត្រីធូណា(វីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...