របៀបធ្វើ ខមាន់ពិសេស (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់មាន់ ៩ខាំ (កាត់ជាដុំៗ)
  • គល់ស្លឹកគ្រៃ ២ដើម (ហាន់បញ្ចិតៗ ខ្លីល្មម)
  • ខ្ទឹមក្រហម ហាន់ល្អិតៗ
  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ទឹកត្រី ៣០មីលីលីត្រ
  • ម្រេចម៉ត់ ១/៣ ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយកន្លះ


របៀបធ្វើ

  • យកសាច់មាន់លាយជាមួយគ្រឿងផ្សំគ្រប់មុខ រួចច្របល់អោយសព្វ ផ្អាប់ទុក៣០នាទី។
  • ដាំខ្ទះដាក់ប្រេងឆា ១ស្លាបព្រាបាយ រួចដាក់ខ្ទឹមក្រហមបំពងអោយប្រែពណ៌ រួចដាក់សាច់ចូល ឆាបីបួនត្រឡប់ សឹមដាក់ម្ទេស២ ទៅ៣ផ្លែ និងទឹកកន្លះលីត្រ រំងាស់អោយផុយសាច់នឹងរីងទឹកបន្តិចជាការស្រេច៕
     

របៀបធ្វើ ខមាន់ពិសេស (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...