របៀបធ្វើ ញាំស្ពៃក្តោបសាច់មាន់ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ភ្លៅមាន់ ១
  • ខ្ទឹមបារាំង ១ (ហាន់ជាសរសៃៗ)
  • ការ៉ុត ហាន់ជាសរសៃៗ
  • ស្ពៃក្តោប ២ខាំ (ហាន់ជាសរសៃៗ)
  • ជីអង្កាម
  • ជីនាងវង
  • ម្ទេស កន្លះស្លាបព្រាបាយ (ហាន់ល្អិតៗ)
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ករ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ


របៀបធ្វើ

  • យកភ្លៅមាន់ស្ងោអោយឆ្អឹន រួចហែកជាសរសៃៗ។
  • យកខ្ទឹមបារាំងលាយជាមួយស្ករ ១ស្លាបព្រាបាយ និងទឹកខ្មេះច្របាច់អោយទន់ រួចផ្អាប់ទុក១៥នាទី រួចលាងទឹកអោយស្អាត។
  • យកស្ពៃក្តោបលាយជាមួយអំបិល ១ស្លាបព្រាកាហ្វេច្របាច់អោយទន់ រួចផ្អាប់ទុក១០នាទី រួចលាងទឹកអោយស្អាត។
  • យកចានមួយដាក់ ស្ករ ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ទឹកត្រី និងម្ទេសលាយអោយសព្វ និងរលាយស្ករ។
  • យកសាច់លាយជាស្ពៃ ខ្ទឹមបារាំង ការ៉ុត ជីអង្កាម ជីនាងវង និងទឹកត្រី រួចច្របល់អោយសព្វ រួចដាក់សណ្តែកដីចូល ច្របល់អោយសព្វជាមួយគ្នាជាការស្រេច៕
     

របៀបធ្វើ ញាំស្ពៃក្តោបសាច់មាន់ (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...