របៀបធ្វើ សាច់បីជាន់កូកា

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូកបីជាន់ ៥ខាំ
  • ខ្ទឹមស ៥កំពិស (បកសំបកអោយស្អាត ទុកទាំងមូល)
  • ឬសតាំងអោ ៣គល់ (ដាក់ទាំងមូល)
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត ១ស្លាបព្រាកាហ្វេ
  • កូកា ១,២៥មីលីលីត្រ


របៀបធ្វើ

  • ហាន់សាច់ជាដុំធំៗ ហាន់ជា៤ដុំ រួចលាងទឹកអោយស្អាត។
  • ដាក់សាច់ក្នុងឆ្នាំ បើកភ្លើង ប្រែចុះប្រែឡើង អោយសាច់ចេញខ្លាញ់ និងក្រហមបន្ទិច រួចដាក់ខ្ទឹមស ឬសតាំងអោ អំបិល និងម្រេចកូអោយសព្វ។
  • ចាក់កូកាចូលរំងាស់ ២ម៉ោង ឬរហូតដល់រីងទឹកនឹងផុយសាច់ល្អជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ សាច់បីជាន់កូកា :: Cam Location :: Recipe :: News

Loading...
Loading...
loading...