របៀបធ្វើ ផ្លែ​បំពេញរាជ្យ ឬកំពីង​រាជ្យទឹកត្រីផ្អែមហឹរ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • កំពីង​រាជ្យ ៣ផ្លែ
  • ស្ករត្នោត ២ខាំកន្លះ
  • ទឹកត្រី ៤ស្លាបព្រាបាយ
  • កាពិ ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមក្រហម ហាន់ល្អិតៗ ៤ស្លាបព្រាបាយ
  • ម្ទេស ហាន់ល្អិតៗ ១ស្លាបព្រាបាយ
  • ម្ទេសម៉ត់ ២ស្លាបព្រាកាហ្វេ
  • សណ្តែកដីលីង (បុកអោយល្អិត) ៦៤ក្រាម
  • បង្គារក្រៀម ៦៤ក្រាម


របៀបធ្វើ

  • យកកំពីង​រាជ្យចិតសម្បកអោយអស់ រួចចិតឆូតៗជុំវិញ សឹមយកទៅត្រាំក្នុងទឹកអំបិល (ពេលត្រាំយកដៃច្របាច់តិចៗអោយចូលជាតិ) ប្រហែល ៣០នាទី។
  • ដាក់ស្ករក្នុងឆ្នាំង រួចដាក់ទឹកត្រី កាពិ រួចយកទៅដាំអោយពុះ (ពេលដាំ កូអោយរហូត កំអោយខ្លោច) រួចដាក់ ខ្ទឹមក្រហម ម្ទេស ម្ទេសម៉ត់ សណ្តែកដីលីង និងបង្គារក្រៀម កូអោយសព្វរួចដាក់ចុះទុកអោយត្រជាក់។
  • យកទឹកត្រីស្រោចពីលើផ្លែកំពីង​រាជ្យអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ផ្លែ​បំពេញរាជ្យ ឬកំពីង​រាជ្យទឹកត្រីផ្អែមហឹរ (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...