របៀបធ្វើ បុកផ្សិត (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ផ្សិតចំបើង ៣ខាំ
  • ម្ទេស ១០-១៥ផ្លែ
  • ខ្ទឹមស ១០-១៥កំពិស
  • ខ្ទឹមក្រហម ៧-១០ដុំ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១-២ស្លាបព្រាបាយ
  • ទឹកកាពិ ១-២ស្លាបព្រាបាយ


របៀបធ្វើ

  • លីងម្ទេស និងខ្ទឹមជាមួយគ្នាអោយឆ្អឹន និងប្រែពណ៌រួចដាក់ចុះ។
  • លីងផ្សិត អោយឆ្អឹនរួចដាក់ចុះទុកអោយត្រជាក់។
  • បុកម្ទេស ខ្ទឹមស ខ្ទឹមក្រហមអោយម៉ត់ រួចដាក់ផ្សិតចូលបុកជាមួយគ្នាអោយម៉ត់សឹមដាក់ ស្ករ ទឹកកាពិ ទឹកត្រី និងទឹកក្រូចឆ្មារចូលបុកជាមួយគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹម ស្លឹកតាំងអ៊ោច្របល់ចូលគ្នាអោយសព្វជាការស្រេច៕


*** ទទួលទានជាមួយបន្លែដែរអ្នកចូលចិត្ត

អ្នកស្រី សុគន្ធារី

របៀបធ្វើ បុកផ្សិត (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...