របៀបធ្វើ សម្ល​ម្ជូរ​ពង​ត្រី​

Loading...
​គ្រឿង​ផ្សំ​
  • ​ពង​ត្រី ​
  • កូន​ត្រី ​ឬត្រី​រ៉ស់
  • ត្រកួន​/ព្រលឹត 
  • ម្អម ​
  • ខ្ទឹមស​ 
  • ម្ទេស ​
  • ម្ជូរអម្ពិលទុំ ​
  • ប្រហុក​​
  • ​អំបិល
  • ស្ករស
  • ​ម្សៅ​ស៊ុ​ប​។​

វិធីធ្វើ​

  1. ​របៀប​ធ្វើ​គឺ​មុន​ដំបូង​ដាក់​ដំា​ទឹក​ឲ្យ​ពុះ​ទើប​បង់​ខ្ទឹម​ចិញ្រ្ចាំ ​កូន​ត្រី ​និង​ពង​ត្រី​ចូល​ដំណាល​គ្នា​។​នៅ​​​ពេល​​ដែល​​សម្ល​ពុះ​ម្ដង​ទៀត ​ហើយ​សាច់​ត្រី​ឆ្អិន​ល្អ​នោះ សឹម​ជ្រំ​ម្ជូរអម្ពិល​ទុំ​ និង​ប្រហុក​តិច ​​ឬ​ច្រើន​តាម​ចំណូល​ចិត្ត​។​
  2. ​បន្ទាប់​​មកទៀត​ត្រូវ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​មាន​ អំបិល ស្ករស ​និង​ម្សៅស៊ុប ​រួច​ភ្លក្ស​សាប​ប្រៃ​តាម​ការ​គួរ​។​នៅ​ពេល ​ដែល​រស​ជាតិ​​សម្ល​ឆ្ងាញ់​ល្មម​ហើយ ​សឹម​បង់ត្រកួន​/ព្រលឹត​ចូល​រួច​ទុក​មួយ​រំពុះ​ទៀត​​។​
  3. ​ចុង​ក្រោយត្រូវ​​បង់ម្អម ​និងម្ទេសរួ​ចបិទ​ភ្លើង​ចង្ក្រាន​​៕ 

របៀបធ្វើ សម្ល​ម្ជូរ​ពង​ត្រី​ :: Cam Location :: Recipe :: News

Loading...
Loading...
loading...