របៀបធ្វើ ខជើងទាឆ្នាំងដី

loading...
របៀប​រៀបចំ​គ្រឿងផ្សំ
  • ជើង​ទា​កាត់​ក្រចកជើង​ចេញ ហើយ​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់មក យកទៅ​ប្រឡាក់​ជាមួយ
  • ស្ករ​កន្លះ​ស្លាបព្រា​កាហ្វេ
  • ប៊ីចេង​កន្លះ​ស្លាបព្រា​កាហ្វេ
  • ម្សៅ​ស៊ុប​កន្លះ​ស្លាប
  • ព្រា​កាហ្វេ ទឹកស៊ីអ៊ីវ១ស្លាបព្រា​បាយ
  • ម្រេច​បុក​ឱ្យ​ម៉ដ្ឋ
  • ការ៉ុត​លាង​ទឹក​ឱ្យ​ស្អាត​ចិត​ជា​ម៉ូត​ហើយ​ហាន់បញ្ឆិតៗ
  • ផ្សិត​ខ្មៅ​យកទៅ​ត្រាំ​ទឹក ហើយ​កាត់​ជា​ពីរ បើសិន​ជាធំ​ពេក
  • ម្ទេស និង​ជី​វ៉ាន់ស៊ុយ លាង​ទឹក​ឱ្យ​ស្អាត
  • ម្សៅ​ឆា​យកទៅ​លាយ​ទឹក តែ​កុំឱ្យ​រាវ​ពេក
  • ខ្ទឹមស​យកទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក
វិ​ធី​ធ្វើ
  1. ដំបូងត្រូវយក​ជើង​ទា ដែល​ប្រឡាក់​រួច យកទៅ​បំពង​ជាមួយ​ខ្លាញ់​ឱ្យ​ក្រៀម  ល្មម ហើយយកទៅ​ត្រា​ទឹក​ឱ្យ​រីក​ស្បែក។ បន្ទាប់មកទៀត ត្រូវយក​ទៅធ្វើជា​ផាក់​ឡូ​វ  ដោយ​ជាដំបូងត្រូវដាក់​ដាំទឹក​ឱ្យ​ពុះ​ដោយ​ប្រើ​ទឹក១លីត្រ។
  2. បន្ទាប់មកទៀត   ត្រូវដាក់​ជើង​ទា ដែល​ត្រាំ​ទឹក​ចូល  រួច​សឹម​ដាក់​ប៊ីចេង១ស្លាបព្រា​កាហ្វេ ស្ករស ២ស្លាបព្រា​កាហ្វេ  ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​កាហ្វេ  អំបិល ១ស្លាបព្រា​កាហ្វេ ប្រេងខ្យង ២ស្លាបព្រា​បាយ   ដោយ​ត្រូវ​រម្ងាស់  ឱ្យ​ផុយ​ដោយ​ប្រើ​រយៈពេល ២ម៉ោង។
  3. បន្ទាប់ពីផុយ​ហើយ ត្រូវ​ស្រង់​ជើង​ទា យកមក  ឆា​មួយ​សា​ទៀត ដោយ​ជាដំបូង​ត្រូវដាក់​ខ្ទះ​ឱ្យ​ក្ដៅ
  4. ហើយ​ដាក់​ប្រេងឆា ១ស្លាបព្រា​បាយ  ចូល​ឱ្យ​ក្ដៅ ហើយ​ត្រូវដាក់​ខ្ទឹមស​ចិញ្ច្រាំ១ស្លាបព្រាបាយ​ចូល  បំពង​ឱ្យ​ឡើង​ជើង អង្ក្រង។ 
  5. បន្ទាប់មកទៀត   ដាក់​ជើង​ទា​ចូល  ទុក​បន្ដិច រួចហើយ​ដាក់​ការ៉ុត ផ្សិត​ខ្មៅ ប៊ីចេង១ស្លាបព្រា​កាហ្វេ ម្សៅ​ស៊ុប១ស្លាបព្រា​កាហ្វេ ដាក់​ម្រេចប្រេងខ្យង១ស្លាបព្រា​បាយ និង​ដាក់​ទឹកស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​កាហ្វេ។
  6. ចុងក្រោយ ត្រូវដាក់​ទឹក​ស៊ុប កន្លះ​វែក​រម្ងាស់​ឱ្យចូល​ជាតិ ប្រហែល១នាទី​ឱ្យ​រីង​ទឹក​ល្មមទើប​ដាក់​ម្សៅ​ឆា ដែល​លាយ​ជាមួយ​ទឹក​ច្របល់​ចូល ហើយ​ដាក់​ប្រេងល្ង១ ចឹប។ រួច​ដាក់ឆ្នាំង​ឱ្យ​ក្ដៅ រួច​ចាក់​ជើង​ទា ចូលទៅក្នុង​ឆ្នាំង ដាក់​ជី​វ៉ាន់ស៊ុយ  ម្ទេស​ចូល​ជាការ​ស្រេច៕

របៀបធ្វើ ខជើងទាឆ្នាំងដី :: Cam Location :: Recipe :: News

loading...
loading...