របៀបធ្វើ ការីត្នោត

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ៣គីឡូកន្លះ (កាន់ធំល្មម)
  • ត្នោត ១៥ផ្លែ (ចិត ឬ ឈូសស្តើងៗ)
  • ម្ទេសឆ្អើ ២ខាំ ចិញ្រ្ចាំអោយម៉ត់
  • ដូងទុំ ២គីឡូក្រាម
  • ទឹកត្រី ៥ស្លាបព្រាបាយ
  • អំបិលគ្រួស ៥ស្លាបព្រាបាយ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ស្ករត្នោត ៩ស្លាបព្រាបាយ
  • ប្រេងឆា ៤ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ ១០ដើម 
  • រំដេង ១ខាំ 
  • ស្លឹកក្រូច ៦សន្លឹក 
  • ល្មៀត ៣ទៅ៤ ដុំ 
  • ខ្ទឹមស និង ខ្ទឹមក្រហម ២ខាំ
  • កាពិ ១ខាំ
របៀបធ្វើ
  1. យក គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូច និង ខ្ទឹមសក្រហមបុកជាមួយគ្នាអោយម៉ត់ល្អ សឹមដាក់កាពិចូលបុកជាមួយគ្នាអោយសព្វ។
  2. យកត្នោតដែលចិត្តរួចទៅស្ងោ ១០នាទី រួចស្រង់ដាក់កញ្រ្ចែង លាងទឹកអោយស្អាតច្របាច់អោយស្ងួតទឹក។
  3. យកដូងមកពូត ទុកក្បាលខ្ទិះ ១លីត្រ និងចុងខ្ទិះ ៥ទៅ៦លីត្រ។
  4. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅសឹមដាក់ម្ទេសឆ្អើចូលឆាអោយក្រហមល្អ (ប្រហែល ២នាទី) រួចដាក់គ្រឿងបុកចូលឆា ៣នាទីទៀត សឹមដាក់គ្រឿងផ្សំរសជាតិទាំងអស់ឆាអោយសព្វល្អប្រហែល ៣នាទីទៀត សឹមដាក់ក្បាលខ្ទិះពាក់កណ្តាលចូលឆាជាមួយគ្រឿងប្រហែល៣នាទីទៀត។
  5. ដាក់សាច់ចូលឆាជាមួយគ្រឿងអោយសព្វ នឹងដាច់ទឹកល្អប្រហែល ១០នាទី។
  6. ដាក់ត្នោតចូលឆាជាមួយសាច់អោយសព្វ រំងាស់អោយដាច់ទឹកចេញពីត្នោត ប្រហែល១០នាទី។
  7. ដាក់ចុងខ្ទិះចូលរំងាស់អោយពុះ និងឆ្អឹនសាច់ល្អ។
  8. ចាក់ក្បាលខ្ទិះដែលនៅសល់ចូល(កុំកូរ) ទុកអោយពុះជាការស្រេច៕
 
សម្លនេះអាចញាំជាមួយ បាយ ឬ នំបញ្ចុក។
 

របៀបធ្វើ ការីត្នោត :: Cam Location :: Recipe :: News

Loading...
Loading...
loading...