របៀប សម្លរម្ជូទងល្ពៅ

Loading...
គ្រឿងផ្សំ
  • ទងល្ពៅ ១គីឡូកន្លះ
  • ត្រី (តាមចំនូលចិត្ត) កន្លះគីឡូ
  • ត្រីឆ្អើ (យកតែសាច់) ១កូនចានចង្កិះ
  • ប្រហុក ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ក ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • អំបិលទុំ
  • ម្ទេស ៦
  • ខ្ទឹមស ៣កណពឹស
  • ម្អម
  • ទឹក ឬទឹកស៊ុប ២លីត្រ
របៀបធ្វើ
  1. សកទងល្ពៅអោយស្អាត កាត់វែងល្មម យកតែខ្ចីៗ រួចត្រាំទឹក និងលាងអោយស្អាត។
  2. ហាន់ខ្ទឹម ម្ទេស និងម្អមល្អិតៗ ទុកមួយអន្លើ។
  3. ដាំទឹកអោយពុះ ជ្រុំប្រហុក រួចស្រង់ពពុះចោលសឹមដាក់ត្រីឆ្អើ អំបិល ស៊ុបមាន់ ស្ករ ទឹកត្រី និងបន្លែចូលទុកអោយពុះ។
  4. ពេលពុះដាក់ត្រីចូលទុកអោយពុះដាក់អំពិលចូលទុកអោយពុះម្តងទៀត សឹមដាក់ម្អម ខ្ទឹម និងម្ទេសចូលកូអោយសព្វជាការស្រេច៕

របៀប សម្លរម្ជូទងល្ពៅ :: Cam Location :: Recipe :: News

Loading...
Loading...
loading...