របៀបធ្វើ ងាំងូវស្លាបមាន់ជាមួយត្រឡាច (មានវីឌីអូ)

Loading...

#គ្រឿងផ្សំ
- ត្រឡាច ៣ខាំ (ហាន់ជាដុំៗ)
- ស្លាបមាន់ (ខាងគល់)  ៥ដុំ
- ទឹក ៣ចានចង្កិះ
- គ្រឿងបុក ១ស្លាបព្រាបាយ (ឬសវ៉ាន់ស៊ុយ ម្រេច ខ្ទឹមស)
- ក្រូចងាំងូវ ១គ្រាប់
- ផ្សិត Shiitake ៥
- ទឹកស៊ីអ៊ីវ ៥ស្លាបព្រាបាយ

#របៀបធ្វើ
- យកឆ្នាំងដាក់ទឹកចូលដាំអោយពុះ សឹមដាក់គ្រឿងបុកចូល កូអោយសព្វ រួចដាក់សាច់ចូលទុកអោយពុះប្រហែល៥នាទី។
- ដាក់ត្រឡាចចូលទុកអោយពុះ និងផុយត្រឡាចសឹមដាក់ ក្រូចងាំងូវ ផ្សិត និងទឹកស៊ីអ៊ីវ កូអោយសព្វទុកអោយពុះជាការស្រេច៕
+++ ពេលទទួលទានដាក់ស្លឹកវ៉ាន់ស៊ុយបន្ទិចជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ងាំងូវស្លាបមាន់ជាមួយត្រឡាច (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...