របៀបធ្វើ សម្លរចាប់ឆាយ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ស្ពៃបូកគោ ១គីឡូក្រាម
  • ដើមខាត់ណា ១គីឡូក្រាម
  • ឆៃថាវ កន្លះគីឡូក្រាម
  • ពពុះសណ្តែក កន្លះគីឡូក្រាម
  • ស្បែកជ្រូក ២ខាំ
  • ផ្សិតក្រៀម ២ខាំ
  • ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ) ២-៤ គីឡូក្រាម
  • អំបិល ២ស្លាបព្រាបាយកន្លះ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ករ ៣ស្លាបព្រាបាយ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ប្រេងឆា ៣ស្លាបព្រាបាយ
  • ខ្ទឹមសចញ្ច្រាំ ២ស្លាបព្រាបាយ

របៀបធ្វើ

  • ស្ពៃបូកគោ ហាន់វែង និងធំៗល្មមលាងទឹកអោយទុកមួយអន្លើ។
  • ដើមខាត់ណា បកសម្បកចាស់អោយអស់ ហាន់ដើមប្រឆិតៗធំល្មមទុកមួយអន្លើ ស្លឹកហាន់ធំ លាងទឹកអោយស្អាត។
  • ឆៃថាវ ចិតសម្បកអោយស្អាត កាត់ជាកងវែងល្មម រួចពុះជា២ឬជា៤ចំនិត លាងទឹកអោយស្អាត។
  • ពពុះសណ្តែក ស្បែកជ្រូក និងផ្សិតក្រៀម ត្រាំទឹកប្រហែល១ម៉ោង រួចលាងទឹកច្របាច់អោយស្អាត (លាងរហូតទឹកថ្លា) រួចហាន់ជាតូចៗល្មម ចំនែកផ្សិត ហាន់ជា២ចំនែក។
  • ឆ្អឹង និងជើងជ្រូកលាងទឹកអោយស្អាត កាត់ជាដុំៗតូចល្មម រួចដាំទឹកអោយពុះស្រុះប្រហែល៥នាទី សឹមស្រង់ចេញលាងអោយស្អាត។
  • ដាក់ប្រេងឆាពាក់កណ្តាលដាំអោយក្តៅ សឹមដាក់ខ្ទឹមពាក់កណ្តាលឆាអោយប្រែពណ៌ល្អ រួចដាក់សាច់ចូលឆាប្រហែល២ទៅ៣នាទី សឹមដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល (១មុខពាក់កណ្តាល) ឆាជាមួយសាច់អោយសព្វ ប្រហែល ១នាទី សឹមដាក់ទឹក (ទឹកធម្មតា ឬទឹកស៊ុមមាន់) ៨លីត្រ រំងោសប្រហែល ១៥នាទី។
  • ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយប្រែពណ៌ល្អ សឹមដាក់ផ្សិតឆាអោយទន់ បន្ទាប់មកដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល កូអោយសព្វសឹមដាក់ពពុះសណ្តែក ដើមខាត់ណា ឆៃថាវ និងសាច់ខ្វៃ (បើមាន)ចូលឆាអោយសព្វប្រហែល ៥នាទី សឹមដាក់ស្បែកជ្រូក និងស្លឹកខាត់ណាចូលឆាអោយទន់ រួចយកទៅដាក់ក្នុងឆ្នាំងស៊ុបកំពង់ពុះ រំងាស់១០ ទៅ១០នាទី។
  • ដាក់ស្ពៃបូកគោចូល កូអោយសព្វទុក៥នាទីជាការស្រេច៕

អ្នកស្រី សុគន្ធារី


 

របៀបធ្វើ សម្លរចាប់ឆាយ (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...