របៀបធ្វើ សាច់មាន់ស្រវឹង Chicken shaoxing wine (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ភ្លៅមាន់ ១
  • អំបិល
  • ស្រាអង្ករ
  • ក្រដាស់អាលុយមីញូម
  • ខ្ញី ១៥ក្រាម (ចិតជាបន្ទះស្តើងៗ)
  • យិនសិន ៨ក្រាម
  • ប៊ឺរីក្រៀម ១០ក្រាម
  • ស្ករស ១០ក្រាម
  • Shaoxing wine ៤០០មីលីលីត្រ

 

របៀបធ្វើ

  • យកភ្លៅមាន់ ពន្លះយកឆ្អឹងចេញ រួចឆូតៗសាច់អោយបែក (កំអោយដាច់ស្បែក) រួចរោយអំបិល កន្លះស្លាបព្រាកាហ្វេ និងស្រាអង្ករ ១ស្លាបព្រាកាហ្វេអោយសព្វ សឹមមូសាច់ជាមួយក្រដាស់អាលុយមីញូមអោយជិត។
  • បន្ទាប់មកយកទៅស្ងោក្នុងទឹកកំពុងពុះប្រហែល៣៥ ទៅ៤០នាទី សឹមស្រង់ចេញពីទឹក រួចយកទៅត្រាំក្នុងទឹកកក ១៥ទៅ២០នាទី។
  • យកទឹក ៤០០មីលីលីត្រលាយជាមួយខ្ញី យិនសិន ប៊ឺរីក្រៀម ស្ករស និងអំបិល ១០ក្រាមដាំអោយពុះ ១នាទីរួចទុកអោយត្រជាក់ បន្ទាប់មកលាយជាមួួយ Shaoxing wine រួចយកសាច់មាន់ (យកក្រដាស់អាលុយមីញូមចេញ) ត្រាំនឹងយកទៅក្លាសេក្នុងទូទឹកកកអោយត្រជាក់។
  • ពេលទទួលទាន ហាន់សាច់ជាដុំៗជាការស្រេច៕

 

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ សាច់មាន់ស្រវឹង Chicken shaoxing wine (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...