របៀបធ្វើ ស៊ុបផ្សិតពងក្រូច (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ផ្សិតក្រៀម
  • ពងក្រូច
  • សាច់ចិញ្រ្ចាំ វៀតណាម (Vietnamese pork paste) ១ខាំកន្លះ
  • ការ៉ុត (ហាន់ជាកង់ៗ ស្តើងៗ)
  • ឆៃថាវ (ហាន់ជាកង់ៗ ស្តើងៗ)
  • ផ្កាខាត់ណាខៀវ (ហាន់ជាដុំៗ តូចល្មម)
  • ស្នៀតពោត (ពុះជាពីរៗ)
  • ជី ខ្ទឹម (ហាន់ល្អិតៗ)
  • ខ្ទឹមក្រហម (ហាន់ស្តើងៗ)
  • ប្រេងឆា
  • ទឹក ឬទឹកស៊ុប ១,៨ លីត្រ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ម្សៅគ្រឿងផ្សំរសជាតិ ១ស្លាបព្រាបាយ
  • រំដេង ហាន់បន្ទះស្តើងៗ

របៀបធ្វើ

  • ត្រាំផ្សិតក្រៀម ២០នាទី រួចលាងទឹកអោយស្អាត។
  • ស្ងោពងក្រូចអោយឆ្អឹន រួចបកសម្បកអោយស្អាត យកទៅបំពងអោយប្រែពណ៌ក្រហម។
  • យកសាច់ចិញ្រ្ចាំទៅបៀកលើផ្សិត (ផ្នែកពោះ) អោយសព្វ។
  • ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមក្រហមបំពងអោយក្រហម រួចដាក់ទឹកដាំអោយពុះ សឹមដាក់ផ្សិត ស្ងោ២នាទី រួចស្រង់ចេញ សឹមដាក់ការ៉ុត ឆៃថាវ ម្សៅស៊ុប ម្សៅគ្រឿងផ្សំរសជាតិ រំដេង ផ្កាខាត់ ស្នៀតពោត ពងក្រូច និងផ្សិតកូអោយសព្វទុកអោយពុះជាការស្រេច៕


+++ ពេលទទួលទានដាក់ស្លឹកជី និងខ្ទឹមពីលើ។

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ស៊ុបផ្សិតពងក្រូច (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...