របៀបធ្វើ ពងមាន់ចំហ៊ុយគ្រឿងសមុទ្រ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ពងមាន់ ៥គ្រាប់
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ទឹក ១០០មីលីលីត្រ
  • បង្គារ ២ខាំ (ធ្វើអោយស្អាត ហាន់ល្អិតៗ)
  • មឹក ២ខាំ (ធ្វើអោយស្អាត ហាន់ល្អិតៗ)
  • ស្លឹកខ្ទឹម ៣០ក្រាម (ហាន់ខ្លីៗ)
  • គ្រាប់សណ្តែក ៥០ក្រាម
  • ផ្សិតខ្មៅស្រស់ ៥០ក្រាម (ហាន់ល្អិតៗ)
  • ការ៉ុត ៥០ក្រាម (ហាន់ជាដុំល្អិតៗ)


របៀបធ្វើ

  • គោះពងមាន់ដាក់ក្នុងចានធំមួយ រួចកូអោយបែកសព្វល្អ សឹមដាក់ ម្រេច ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកកូអោយសព្វ។
  • បន្ទាប់មកដាក់ បង្គារ មឹក ស្លឹកខ្ទឹម គ្រាប់សណ្តែក ផ្សិតខ្មៅស្រស់ និងការ៉ុតកូអោយសព្វ។
  • យកពងមាន់ទៅចំហ៊ុយប្រហែល ២០ ទៅ ២៥នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ពងមាន់ចំហ៊ុយគ្រឿងសមុទ្រ (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...