របៀបធ្វើ ស៊ុបឆ្អឹងជំនីតៅហ៊ូចេកខ្ចី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ឆ្អឹងជំនីជ្រូក ៤ខាំ (កាត់វែងៗល្មម)
  • តៅហ៊ូ (ហាន់ជា៨ចំនែក បំពងអោយក្រហមល្អ)
  • ចេកខ្ចី ២ផ្លែ (បកសំបកចេញ ចិតប្រឆិតៗខ្លីៗ)
  • ទឹក ១លីត្រកន្លះ
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ខ្ទឹមក្រហម (ហាន់ស្តើងៗ)
  • ប៉េងប៉ោះទុំ ១ផ្លែ (ពុះជា៨ចំនែក)
  • ម្សៅអំពិលទុំ កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម


របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់ឆ្អឹងជំនីស្រុះប្រហែល ២ទៅ៣នាទី រួចលាងទឹកអោយស្អាត។
  • ដាក់ឆ្អឹងជំនីក្នុងឆ្នាំង ចាក់ទឹកចូលស្ងោអោយឆ្អឹន រួចស្រង់ឆ្អឹងជំនីចេញ បន្ទាប់មកដាក់ចេកចូល ស្ងោអោយឆ្អឹនសឹមស្រង់ចេញ។
  • ដាំប្រេងឆា ដាក់ខ្ទឹមក្រហមឆាអោយប្រែពណ៌ សឹមដាក់ប៉េងប៉ោះចូលឆាប្រហែល ១នាទី រួចដាក់ចេកចូលឆាប្រហែល ១នាទីទៀតសឹមដាក់ម្សៅអំពិលទុំ ឆ្អឹងជំនីឆាអោយសព្វ សឹមដាក់ម្សៅស៊ុប និងទឹកត្រីឆាអោយសព្វ រួចដាក់ទឹកស៊ុប និងតៅហ៊ូចូលទុកអោយពុះជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ស៊ុបឆ្អឹងជំនីតៅហ៊ូចេកខ្ចី (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...