របៀបធ្វើ ពងទាប្រៃចំហុយសាច់ចិញ្រ្ចាំ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ
  • បង្គារចិញ្រ្ចាំ ៣ខាំ
  • ពងទាប្រៃ (យកតែផ្នែកក្រហម)
  • ខ្ទឹមបារាំង ៤០ក្រាម (ហាន់ល្អិតៗ)
  • ខ្ទឹមស ឬសតាំងអោ ២០ក្រាម (បុកម៉ត់)
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ


របៀបធ្វើ

  • លាយសាច់ជ្រូក បង្គារ ខ្ទឹមបារាំង ខ្ទឹមស ឬសតាំងអោ ម្សៅផ្សំរសជាតិ ម្រេចម៉ត់ និងប្រេងខ្យង ច្របល់ចូលគ្នាអោយសព្វ ផ្អាប់ទុក ១៥នាទី។
  • យកសាច់ទៅលុញអោយមូល ទំហំតាមការចូលចិត្ត រួចយកពងទាសង្កាត់ពីលើអោយជាប់។
  • ដាំទឹកអោយពុះ រួចដាក់សាច់ចំហុយអោយឆ្អឹនប្រហែល ២០ទៅ២៥នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ពងទាប្រៃចំហុយសាច់ចិញ្រ្ចាំ (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...