របៀបធ្វើ ស៊ុបគ្រឿងក្នុងបន្លែស្រស់ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ប្រេងឆា
  • ខ្ទឹមស ខ្ទឹមក្រហម ៦០ក្រាម (ដំអោយបែក ហាន់ជាដុំធំៗ)
  • ទឹកស៊ុប ២លីត្រ (ទឹកស៊ុបរំងាស់ពីឆ្អឹង)
  • គ្រាប់ឈូក ១ខាំ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាបាយ
  • ម្រេចម៉ត់ កន្លះស្លាបព្រាបាយ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ខ្ទឹមបារាំង ម្ទេសផ្អែម ១ខាំ (ហាន់ធំៗ)
  • ប្រហិតសាច់ជ្រូក
  • ស្លឹកខ្ទឹម ជីបន្លា (ហាន់ធំៗល្មម)
  • គ្រឿងក្នុងមាន់ (កោះ ថ្លើម បេះដូង ពង ឈាម កន្សោមពង) ៦ខាំ
  • ផ្សិត ត្រកួន ស្ពៃចង្កឹះ ... (បន្លែ)

របៀបធ្វើ

  • ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហមឆាអោយប្រែពណ៌សឹមចាក់ទឹកស៊ុបចូល រួចដាក់គ្រាប់ឈូកចូលដាំអោយពុះ ៣០នាទី។
  • បន្ទាប់មកដាក់ ម្សៅស៊ុប ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេចម៉ត់ និងទឹកត្រីចូលកូអោយសព្វទុកអោយពុះ (ដួសពពុះចោល)។
  • បន្ទាប់មកដាក់ ខ្ទឹមបារាំង ម្ទេសផ្អែម ប្រហិតសាច់ជ្រូក ស្លឹកខ្ទឹម ជីបន្លា គ្រឿងក្នុងមាន់ និងបន្លែចូលទុកអោយពុះ និងឆ្អឹនសាច់ សឹមដាក់មីចូលជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ស៊ុបគ្រឿងក្នុងបន្លែស្រស់ (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...