របៀបធ្វើ ស៊ុបមាន់ម្រេចខ្ចី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់មាន់ (ហាន់ជាដុំៗធំល្មម)
  • ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)
  • ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)
  • ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)
  • ទឹក ១លីត្រ
  • ម្សៅស៊ុប ២០ក្រាម
  • ប៊ីចេង កន្លះស្លាបព្រាបាយ
  • ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ
  • ទឹកត្រី ៣០មីលីលីត្រ
  • ស្ករ កន្លះស្លាបព្រាបាយ
  • ម្រេចខ្ចី ៣០ក្រាម (គ្រាប់)
  • ប្រេងស្វាយចន្ទី ៣០មីលីលីត្រ
  • ប្រេងឆា
  • ពពុះសណ្តែកបំពង
  • បន្លែ (ផ្សិត ត្រកួន ស្ពៃ ....)
  • នំបញ្ចុក


របៀបធ្វើ

  • ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក។
  • ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ។
  • ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច៕


+++ ពេលទទួលទាន ដាក់នំបញ្ចុកក្នុងចាន រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ស៊ុបមាន់ម្រេចខ្ចី (មានវីឌីអូ) :: Cam Location :: Recipe :: News

Loading...
Loading...
loading...